Ephesians 4

1ដូច្នេះខ្ញុំជាអ្នកទោសក្នុងព្រះអម្ចាស់​សូម​ដាស់តឿនអ្នករាល់គ្នា​ឲ្យ​រស់នៅស័ក្តិសមនឹង​ការ​ត្រាស់ហៅដែល​អ្នករាល់គ្នា​បាន​ទទួល 2ដោយការ​បន្ទាបខ្លួននិងចិត្ដស្លូតបូតគ្រប់យ៉ាងដោយ​សេចក្ដី​អត់ធ្មត់​ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមកនៅក្នុង​សេចក្ដី​ស្រលាញ់ 3ទាំងព្យាយាមរក្សា​ភាព​តែមួយដែល​មកពី​ព្រះ​វិញ្ញាណដោយចំណង​នៃ​សេចក្ដី​សុខសាន្ត 4មានរូបកាយតែមួយ​ព្រះ​វិញ្ញាណតែមួយដូច​ដែល​អ្នករាល់គ្នា​បាន​ទទួល​ការ​ត្រាស់ហៅមកក្នុង​សេចក្ដី​សង្ឃឹមតែមួយ​នោះ​ដែរ 5មានព្រះអម្ចាស់តែមួយជំនឿតែមួយពិធីជ្រមុជតែមួយ 6ព្រះជាម្ចាស់តែមួយ​ជា​ព្រះ​វរ​បិតា​នៃ​ទាំងអស់ដែល​ខ្ពស់​លើទាំងអស់ហើយ​ធ្វើការ​តាមរយៈទាំងអស់ព្រមទាំង​គង់​នៅក្នុងទាំងអស់ 7តែម្នាក់ៗ​បាន​ទទួល​ព្រះ​គុណតាមខ្នាត​នៃ​អំណោយទាន​របស់​ព្រះ​គ្រិស្ដរៀងៗខ្លួន 8ហេតុនេះហើយ​បានជា​មាន​សេចក្ដី​ចែងទុកថា​នៅ​ពេល​ព្រះអង្គ​យាងឡើងទៅស្ថាន​ដ៏​ខ្ពស់​ព្រះអង្គ​បាន​ចាប់​ពួក​ឈ្លើយយកទៅ​ហើយ​ព្រះអង្គ​បាន​ប្រទានអំណោយទាន​ដល់​មនុស្ស 9តើពាក្យ​យាងឡើងទៅ​មាន​ន័យដូចម្ដេច? ​តើ​ព្រះអង្គ​មិន​បាន​យាង​ចុះ​ទៅស្ថានដែលទាបជាងផែនដីទេ​អី? 10ព្រះអង្គដែល​បាន​យាងចុះ​ក៏​ជា​ព្រះ​តែមួយដែរដែល​បាន​យាងឡើងទៅខ្ពស់លើអស់ទាំងស្ថានសួគ៌ដើម្បី​ឲ្យ​ព្រះអង្គ​អាច​បំពេញគ្រប់​ការ​ទាំង​អស់​បាន។ 11ព្រះអង្គបាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើជា​សាវកអ្នកខ្លះ​ជា​អ្នកនាំព្រះបន្ទូលអ្នកខ្លះ​ជា​អ្នកប្រកាសដំណឹងល្អអ្នកខ្លះទៀត​ជា​គ្រូគង្វាលនិង​ជា​គ្រូបង្រៀន 12ដើម្បីឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍សម្រាប់កិច្ចការបម្រើ​និង​ការ​ស្អាងរូបកាយ​របស់​ព្រះ​គ្រិស្ដ 13រហូតទាល់តែ​យើង​ទាំងអស់គ្នាមានភាពតែមួយនៅក្នុងជំនឿនិង​ការ​ស្គាល់​ព្រះ​រាជ​បុត្រារបស់ព្រះជាម្ចាស់​ទាំង​ត្រលប់ជាមនុស្សពេញវ័យ​ហើយ​ដល់ខ្នាតកំពស់​នៃ​សេចក្ដី​ពោរពេញ​របស់​ព្រះ​គ្រិស្ដ 14ដូច្នេះយើង​មិន​ត្រូវ​នៅ​ជាទារក​ទៀត​ឡើយ​យើង​មិន​ត្រូវ​ឃ្លេងឃ្លោងហើយរសាត់ចុះឡើង​តាម​ខ្យល់នៃ​សេចក្ដី​បង្រៀនគ្រប់បែបយ៉ាង​និង​តាមឧបាយកល​របស់​មនុស្សដែលមានល្បិចប៉ិនប្រសប់ក្នុង​ការ​បោកប្រាស់ 15ផ្ទុយទៅវិញចូរ​យើង​និយាយ​សេចក្ដី​ពិតនៅក្នុង​សេចក្ដី​ស្រលាញ់​ហើយ​ចូរ​ចម្រើនឡើង​ក្នុង​គ្រប់​ការ​ទាំងអស់​ឲ្យ​ដល់ព្រះអង្គដែលជាព្រះសិរ​គឺ​ជា​ព្រះ​គ្រិស្ដ 16ដែលបាន​ផ្គុំនិងភ្ជាប់រូបកាយទាំងមូលឡើងដោយសារសន្លាក់ទាំងអស់​ដែល​ទ្រទ្រង់ស្របទៅតាមកម្រិតសមត្ថភាពរៀងៗខ្លួន​របស់​ផ្នែកនិមួយៗ​ដែល​ធ្វើឲ្យរូបកាយចម្រើនឡើងដើម្បីនឹងស្អាងរូបកាយនោះ​ឡើង​នៅក្នុង​សេចក្ដី​ស្រលាញ់ 17ដូច្នេះហើយ​ខ្ញុំ​និយាយ​សេចក្ដី​នេះ​ទាំង​ធ្វើបន្ទាល់នៅក្នុងព្រះអម្ចាស់ថាអ្នករាល់គ្នាកុំរស់នៅដូចជាសាសន៍ដទៃ​ដែល​រស់នៅតាមគំនិតឥតប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ 18គំនិតរបស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ងងឹត​សូន្យសុង​ហើយ​បាន​ដាច់ចេញពីព្រះជន្ម​របស់​ព្រះជាម្ចាស់ដោយសារ​ភាព​ល្ងង់ខ្លៅដែលមាននៅក្នុងពួកគេ​និង​ដោយសារចិត្ដរឹងរូស​របស់​ពួកគេ 19ពួកគេលែងដឹងខុសត្រូវ​ហើយ​បណ្ដោយខ្លួនទៅតាម​ការ​ល្មោភកាមដើម្បីប្រព្រឹត្ត​សេចក្ដី​ស្មោកគ្រោកគ្រប់បែបយ៉ាងដោយមិន​ចេះ​ស្កប់ស្កល់​ឡើយ 20ប៉ុន្តែអ្នករាល់គ្នាមិន​បាន​រៀនអំពី​ព្រះ​គ្រិស្ដដូច្នោះទេ 21អ្នករាល់គ្នាពិតជា​បាន​​អំពី​ព្រះអង្គនិង​បាន​ទទួល​ការបង្រៀនក្នុងព្រះអង្គ​ដែល​ស្របទៅតាមសេចក្ដីពិតក្នុង​ព្រះ​យេស៊ូ​ហើយ 22គឺឲ្យ​អ្នករាល់គ្នាដោះមនុស្សចាស់ចោល​ជា​កិរិយា​កាល​ពីមុនដែល​ត្រូវ​បំផ្លាញដោយចំណង់តណ្ហាបោកបញ្ឆោត 23ហើយឲ្យ​គំនិត​និង​វិញ្ញាណ​របស់​អ្នករាល់គ្នា​បាន​កែជាថ្មី​ឡើង​វិញ 24ទាំងពាក់មនុស្សថ្មីដែល​ត្រូវ​បាន​បង្កើតឡើងដូចព្រះជាម្ចាស់ដែលមាន​សេចក្ដី​សុចរិតនិង​សេចក្ដី​បរិសុទ្ធ​របស់​សេចក្ដីពិត 25ដូច្នេះកាល​បាន​ដោះ​សេចក្ដី​ភូតភរ​ចោល​ហើយ​ចូរ​យើង​ម្នាក់ៗនិយាយសេចក្ដីពិតទៅកាន់អ្នកជិតខាង​របស់​ខ្លួនដ្បិត​យើង​ជាអវយវៈ​របស់​គ្នា​ទៅវិញទៅមក 26ចូរខឹងចុះប៉ុន្ដែកុំធ្វើបាបឡើយ​ចូរ​កុំ​ឲ្យ​កំហឹង​របស់​អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិច 27ក៏កុំឲ្យឱកាសដល់​អារក្ស​សាតាំង​ឲ្យ​សោះ 28អ្នកដែលលួច​ចូរ​កុំលួចទៀតប៉ុន្ដែ​ចូរ​ខំ​ធ្វើការ​យ៉ាង​នឿយហត់​ចុះ​គឺ​ធ្វើការដែល​មាន​ប្រយោជន៍​ដោយ​ដៃ​របស់​ខ្លួនវិញដើម្បី​ឲ្យ​មានអ្វីចែក​ដល់​អ្នកដែលខ្វះខាត 29កុំឲ្យ​មាន​ពាក្យអាក្រក់ណាចេញពីមាត់អ្នករាល់គ្នាឡើយផ្ទុយទៅវិញ​ត្រូវ​និយាយ​ពាក្យ​ល្អៗសម្រាប់​ការ​ស្អាងចិត្ដតាមដែលត្រូវការដើម្បីផ្ដល់​ព្រះ​គុណដល់​អស់អ្នក​ដែល​ស្ដាប់ 30កុំធ្វើ​ឲ្យ​ព្រះ​វិញ្ញាណបរិសុទ្ធ​របស់​ព្រះជាម្ចាស់ព្រួយព្រះហឫទ័យឡើយ​ដ្បិត​អ្នករាល់គ្នា​ទទួល​បាន​ការបោះត្រា​ដែល​ជា​ព្រះ​វិញ្ញាណបរិសុទ្ធសម្រាប់ថ្ងៃ​នៃ​សេចក្ដីប្រោសលោះ 31ចូរដក​យក​អស់ទាំង​សេចក្ដី​ជូរចត់កំហឹង​ចិត្ដ​ក្ដៅក្រហាយជម្លោះឡូឡា​ការ​ជេរប្រមាថរួមទាំង​សេចក្ដី​អាក្រក់គ្រប់ប៉ែបយ៉ាង​ចេញ​ពីអ្នករាល់គ្នាចុះ 32ចូរមាន​ចិត្ដ​សប្បុរសចំពោះគ្នា​ទៅវិញ​ទៅមក​និង​មាន​ចិត្ដ​អាណិតអាសូរ​ព្រមទាំង​លើកលែងទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដូច​ដែលព្រះជាម្ចាស់​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នានៅក្នុង​ព្រះ​គ្រិស្ដដែរ
Copyright information for KhmKCB